រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជំរុញអាជ្ញាធរចុះជួយដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជំរុញអាជ្ញាធរចុះជួយដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/15/2019 11:55:35 PM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តព្រៃវែង បានជំរុញអាជ្ញាធរ ចុះជួយដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍បែបនេះ ខណៈឯកឧត្តមបណ្ឌិតរដ្ឋ និង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សា​ស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ នៅស្រុកកញ្ជៀច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិតរដ្ឋ បានមានប្រសាសន៍ទៀតថា ក្នុងនាមជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅ មូលដ្ឋាន ដើម្បីពន្លឿនដោះស្រាយនូវកង្វល់ សំណើ និងសំណូមពរផ្សេងៗ ឲ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ស្របទៅតាម យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានបញ្ជាក់ថា ការចុះមូលដ្ឋាននេះ មានសារៈសំខាន់ណាស់ ពោលគឺ ទី១-លើកកម្ពស់ការផ្សារភ្ជាប់ ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ តាមរយៈ សកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យ ផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងបានស្ដាប់នូវកង្វល់ សំណើ សំណូមពរ បញ្ហាប្រឈម នានានៅតាមមូលដ្ឋាន។ ទី២-ផ្សព្វផ្សាយកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដាក់ចេញវិធានការ និងសកម្មភាពអនុវត្តជាក់ស្តែង និងទី៣-បានដឹងពីសំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងមានវិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ សុខសន្តិភាព ជាកត្តា គន្លឹះ ដែលបាននាំមកនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានល្អ ដោយជំរុញកំណើនសេដ្ឋកិច្ច៧.៥% និងរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ។

ចំណែកឯមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ រាជរដ្ឋាភិបាល ក៏បានបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់។ រីឯកម្មករ កម្មការិនី ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលបានអនុវត្តប្រាក់ខែគោល ១៨២ដុល្លារសហរដ្ឋអាមេរិកក្នុង១ខែ ហើយក៏បាននឹងកំពុងបន្តពិភាក្សា សម្រាប់ដំឡើងប្រាក់ខែគោលសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន