សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាគ្នាអំពីគម្រោងថវិការបស់រដ្ឋសភា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាគ្នាអំពីគម្រោងថវិការបស់រដ្ឋសភា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2019 12:26:17 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ និងតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី បានប្រជុំ ពិភាក្សាកាងារទាក់ទងនឹងគម្រោងថវិការបស់រដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងសហការីផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែមានការរៀបចំកិច្ចប្រជុំបែបនេះ ដើម្បីពិនិត្យមើលពីគម្រោងចំណាយថវិការបស់រដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ សម្រាប់ដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋ បានបន្តថា មុននឹងដាក់ជូនតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យគម្រោងថវិការបស់រដ្ឋសភា សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០នេះ គណៈកម្មការជំនាញ បានប្រជុំជាច្រើនលើកច្រើនសារជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ជាពិសេស ដោយមានការណែនាំពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឲ្យមានការសន្សំសំចៃខ្ពស់លើថវិការបស់រដ្ឋសភា ដើម្បីជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការគៀងគរចំណូលថវិកាជាតិ សម្រាប់យកទៅជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ និងស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយ ចំនួនដែលខូចខាតដោយសារទឹកជំនន់កំពុងកើតឡើង គណៈកម្មការក៏បានពិនិត្យដោយយកចិត្តទុកដាក់បំផុត និងបានកាត់បន្ថយនូវចំណាយមិនសូវ ចាំបាច់មួយចំនួនចេញពីគម្រោងថវិការបស់រដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នេះផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានពិនិត្យពិភាក្សាទៅលើគម្រាងចំណាយនានារបស់រដ្ឋសភា យ៉ាងល្អិតល្អន់ ដោយឈរលើគោលការណ៍ច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ និងបានពិនិត្យឃើញថា ការចំណាយថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំកន្លងទៅ និងឆ្នាំថ្មីនេះ មានភាពប្រហាក់ប្រហែលគ្នា។ បន្ទាប់ពីពិភាក្សា រួចមក អង្គប្រជុំក៏បានឯកភាពលើគម្រាងថវិការបស់រដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន