រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកវិស័យធនាគាររបស់រដ្ឋសភា ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ធនាគារជាតិនៃកម្ពុជា
គណៈកម្មការទទួលបន្ទុកវិស័យធនាគាររបស់រដ្ឋសភា ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ធនាគារជាតិនៃកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/6/2019 5:40:31 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានអញ្ជើញ ចុះទៅកាន់ធនាគារជាតិនៃកម្ពុជា​ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម នៃការប្រមូលចំណូល និងចំណាយថវិកាជាតិរបស់ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងជំនួបជាមួយ​ ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមាន ប្រសាសន៍ជម្រាបជូនពីគោលបំណងរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដែលចុះមកកាន់ ធនាគារជាតិនៃកម្ពុជា នាពេលនេះថា ក្រៅពីចង់ដឹងពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ធនាគារជាតិហើយនោះ គណៈកម្មការក៏នឹង ស្តាប់នូវរាល់សំណូមពររបស់ ធនាគារជាតិនៃកម្ពុជា ហើយគណៈកម្មការនឹងជួយផ្តល់អនុសាសន៍ ដើម្បីរកដំណោះស្រាយ ឬកែលំអលើ វិស័យធនាគារអោយមានការអភិវឌ្ឍ រីកចម្រើនឡើង។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ជម្រាបជូនពីប្រវត្តិនៃការកកើតរបស់ធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៤ និងមានការប្រែប្រួលពីមួយដំណាក់កាលទៅមួយដំណាក់កាល អាស្រ័យទៅតាមរបត់ នៃការផ្លាស់ប្ដូរនៃ របបដឹកនាំប្រទេស។

ឯកឧត្តមបណ្ឌិតអគ្គទេសាភិបាលធនាគារជាតិ បានមានប្រសាសន៍បន្តថា មុខងារ​ និងភារកិច្ចទូទៅរបស់ធនាគារជាតិនៃកម្ពុជា ឬធនាគារកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចដូចតទៅ៖

កំណត់គោលនយោបាយរូបិយវត្ថុ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ រិះរកវិធីអនុវត្ត និងត្រួតពិនិត្យនយោបាយរូបិយវត្ថុ និងប្តូរប្រាក់ អោយសំរេចទៅតាមគោលដៅដែលបានកំណត់។ ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រក្រតី រួចចេញផ្សាយលទ្ធផល ហើយលើកសំណើ​ និងវិធានការជូនរាជរដ្ឋាភិបាល។ ផ្តល់ ឬដកហូត អាជ្ញាប័ណ្ណអាជីវកម្ម ចំពោះ គ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ និងគ្រឹះស្ថានឯទៀតដែលពាក់ព័ន្ធ ដូចជាស្នងការគណនីគ្រឹះស្ថានជម្រះបញ្ជី ជាដើម ព្រមទាំងចេញបទបញ្ជា និង ត្រួតពិនិត្យ គ្រឹះស្ថានទាំងនោះ។ ត្រួតពិនិត្យប្រព័ន្ធទូទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកែលំអ ប្រសិទ្ធភាព នៃការទូទាត់ អន្តរធនាគារ។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានមានប្រសាសន៍ ជម្រាបជូនពីភារកិច្ចសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជាបន្តទៀតថា ធនាគារជាតិនៃកម្ពុជា ជាអ្នក ទទួលភារៈផ្តាច់មុខ ក្នុងការបោះផ្សាយរូបិយវត្ថុជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ទទួលខុសត្រូវ និងអនុវត្តក្នុងនាម នៃព្រះរាជាណាចក្រកម្ពុជា នូវកិច្ចការទាំងឡាយ ដែលជាលទ្ធផល នៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័នអន្តរជាតិ សាធារណៈ ក្នុងកិច្ចការធនាគារ ឥណទាន រូបិយវត្ថុ តម្លើងតារាងជញ្ជីងទូទាត់។ ចូលរួមក្នុងការគ្រប់គ្រងបំណុល និងឥណនេយ្យជាមួយប្រទេសក្រៅ។ ចូលរួមក្នុងការបង្កើត និងការត្រួតពិនិត្យ ទីផ្សាររូបិយវត្ថុ និងទីផ្សារហិរញ្ញវត្ថុ។ ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថាន ដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់​ សង្ហារឹម​ ប័ណ្ណត្បូងថ្ម និងលោហធាតុមានតមៃ្ល ព្រមទាំងចេញបទបញ្ជា​ និងត្រួតពិនិត្យគ្រឹះស្ថាន ទាំងនេះ និងកំណត់អត្រាការប្រាក់ជាដើម។

ឯកឧត្តមបណ្ឌិតអគ្គទេសាភិបាលធនាគារជាតិ ក៏បានមានប្រសាសន៍លើកឡើង នូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលស្នើសុំគណៈកម្មការរដ្ឋសភា ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថ្លែងកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលធនាគារជាតិនៃកម្ពុជា ទទួលបាន ក្នុងរយៈពេលកន្លងមក។ សមិទ្ធិផលទាំងនោះ គឺបានកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នា រវាងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ដែលជាប្រតិបត្តិករផ្ទាល់នៅទីនេះ។

ចំពោះបញ្ហាប្រឈមដែលធនាគារជាតិនៃកម្ពុជាបានលើកឡើង ឯកឧត្តមបណ្ឌិតរដ្ឋ បានសន្យាថា នឹងពាំនាំមកជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏បានសំណូមពរអោយធនាគារជាតិនៃកម្ពុជា​ ជួយពិនិត្យ និងចាត់វិធានការអោយបាន ម៉ឺងម៉ាត់ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនមានច្បាប់អនុញ្ញាត ហើយធ្វើអាជីវកម្មផ្ដល់កម្ចី តែងតែយកការប្រាក់មានតម្លៃថ្លៃ ដែលធ្វើអោយប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន