សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ដែលសាលារាជធានីភ្នំពេញសម្រេចបាន
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ដែលសាលារាជធានីភ្នំពេញសម្រេចបាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2019 9:39:25 PM )

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ដែលសាលារាជធានីភ្នំពេញសម្រេចបាន។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក លោកស្រី ប្រធានមន្ទីរទាំងបួន ដែលពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់ គណៈកម្មការ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្នុងពេលដែលឯកឧត្ដមបានដឹកនាំគណៈប្រតិភូគណៈកម្មការ ទី៧ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីវិស័យការងារនៅរាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានមានប្រសាសន៍កត់សម្គាល់ ជាពិសេសលើការបំពេញការងារយ៉ាងសកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន បានទាន់ពេលវេលា តាមរយៈការបង្ខិតសេវាសាធារណៈ កាន់តែជិតដល់មូលដ្ឋាន ការពង្រឹង គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។

នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឲ្យការអភិវឌ្ឍប្រទេសជាតិ ពិសេសរាជធានី ភ្នំពេញមានភាពជឿនលឿនយ៉ាងឆាប់រហ័ស ដោយបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងគួរឲ្យកត់សំគាល់។

ដោយឡែក ចំពោះវិស័យទាំងបួនដែលពាក់ព័ន្ធនិងការទទួលខុសត្រូវរបស់គណៈកម្មការ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាមន្ទីរជំនាញ បានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តែទោះបីជាយ៉ាងណា ឯកឧត្តម ឃួង ស្រេង និងលោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ ក៏បានលើកឡើងនូវបញ្ហាប្រឈមខ្លះៗ ដែលវិស័យនីមួយៗបានជួបប្រទះ និងស្នើសុំឲ្យគណៈកម្មការ ជំនាញរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ចំណុចសេសសល់មួយចំនួនដែលបានលើកឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ គឺជាបញ្ហា ដែលគណៈកម្មការចង់ចុះមកសិក្សាឈ្វេងយល់ និងត្រូវលើកយកមកពិភាក្សាជាមួយគ្នា បំពេញបន្ថែមអោយគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ដាក់ផែនការ រកដំណោះស្រាយអោយបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងវិស័យអប់រំ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានជំរុញឲ្យប្រធានមន្ទីរចុះធ្វើអធិការកិច្ច ក្នុងគ្រឹះស្ថានអប់រំសារធារណៈ ឲ្យមាន ប្រសិទ្ធិភាពជាងមុនបន្ថែមទៀត។ ពង្រឹងការចុះត្រួតពិនិត្យ តាមគ្រឹះស្ថានអប់រំ ហើយផ្តោតការយកចិត្តទុកដាក់ លើអនាម័យ និងបរិស្ថាន ទាំងក្នុង និងជុំវិញសាលារៀន ដែលអាចជាកត្តាប៉ះពាល់ដល់សុខភាព សិស្សានុសិស្ស ជាពិសេសកុមារា កុមារីតូចៗ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងអំពីគំនិតនៃការធ្វើវេទិកាសាធារណៈ (People Session) ជាប្រចាំ ដោយមានជា ការរៀបចំកាលវិភាគ និងពេលវេលាច្បាស់លាស់ ដើម្បីអោយប្រជាជនបានជួបជាមួយមន្ត្រីមូលដ្ឋាន ហើយបានពិភាក្សា ផ្លាស់ប្តូរគំនិត យោបល់ និងស្តាប់កង្វល់នានា របស់ប្រជាពលរដ្ឋ ដែលអាចងាយស្រួល ក្នុងការកំណត់បញ្ហា និងដោះស្រាយបញ្ហាអាទិភាពបានទាន់ ពេលវេលា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន