រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា ការដំាដុះកសិកម្មកើនឡើង តែសត្វល្អិតបំផ្លាញខ្លះ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា ការដំាដុះកសិកម្មកើនឡើង តែសត្វល្អិតបំផ្លាញខ្លះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:31:40 AM )

ក្នុងឆ្នាំ២០១៨ ផ្ទៃដីដាំដុះដំណាំកសិកម្មទូទាំងខេត្តប៉ៃលិនមានចំនួន៨២៧៣២ហិកតា ដែលមានទិន្នផលជាមធ្យមជាង៣តោនក្នុង១ហិកតា។ នេះជា ការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជម្រាបជូនគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាគឺគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្ត​ម ជា វ៉ាន់ដេត ជាប្រធាន បានដឹកនាំសមាជិកចុះសិក្សាស្វែងយល់ការងារ ដែលគណៈកម្មការទទួលបន្ទុកនៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍បន្ថែមថា ប្រជាកសិករខេត្តប៉ៃលិន បានដាំដុះដំណាំកសិកម្មជាច្រើនមុខ មានការធ្វើស្រូវរដូវប្រាំង រដូវវស្សា ដំណាំពោត ដំឡូងមី ដំណាំហូបផ្លែ មៀនតាង៉ែន ស្វាយ កៅស៊ូជាដើម។ ការដំាដុះនៅឆ្នាំ២០១៨ កន្លងមកនេះ បើធៀបឆ្នាំ២០១៧ មានការកើនឡើងចំនួន៤,៥%។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា សម្រាប់ការងាររដ្ឋបាលព្រៃឈើ និងជលផលខេត្តវិញ អាជ្ញាធរជំនាញបានចែកកូនឈើជូនប្រជាពលរដ្ឋ តាមមន្ទីរពេទ្យ សាលារៀន វត្តអារាម ធ្វើការដំាដុះ ក្នុងការចូលរួមថែរក្សាបរិស្ថានប៉ៃតង។ អាជ្ញាធរ បានជំរុញលើកទឹកចិត្តដល់ពលរដ្ឋជីកស្រះចិញ្ចឹមត្រី និងចូលរួមការពារបឹង ស្រះធម្មជាតិ ដែលជាជម្រកត្រីឲ្យបានល្អ ក្នុងការគ្រប់គ្រងស្បៀងអាហារ ក្នុងសហគមន៍។

ទោះយ៉ាងណាដំណាំកសិកម្មនៅក្នុងខេត្តប៉ៃលិន ក៏ជួបបញ្ហាប្រឈមមួយចំនួន ដែលមានដូចជាការបំផ្លាញដោយសត្វល្អិត និងការប្រែប្រួលតម្លៃតាម មាត់ឈ្មួញជាដើម។ ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានានៅក្នុងខេត្តប៉ៃលិន។ ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការដែលទទួលបន្ទុកវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទជាដើមនោះ ឯកឧត្តមបានគូសបញ្ជាក់ថា នឹងពាំនាំផលលំបាកដែលមាន នៅក្នុងខេត្តប៉ៃលិននេះទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីស្នើសូមរាជរដ្ឋាភិបាលដោះស្រាយ។

បន្ទាប់មក ឯកឧត្តម ជា វ៉ាន់ដេត និងប្រតិភូ បានចុះពិនិត្យមើលសត្តឃាតដ្ឋាន កសិដ្ឋានចិញ្ចឹមជ្រូក និងបានចុះពិនិត្យសិក្សាស្វែងយល់តំបន់ បេតិកភណ្ឌ័វប្បធម៌ធម្មជាតិភ្នំយ៉ាត។ ចុះពិនិត្យផ្លូវលំ នៅភូមិកេះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន