រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកមេឃុំល្អាង ស្រុកដងទង់ និងចុះសួរសុខទុក្ខគ្រួសារវីរកងទ័ព ក្នុងខេត្តកំពត
ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកមេឃុំល្អាង ស្រុកដងទង់ និងចុះសួរសុខទុក្ខគ្រួសារវីរកងទ័ព ក្នុងខេត្តកំពត
Prepaired By: NARA1472 ​ Date: (7/27/2026 12:09:54 AM )
ខេត្តកំពត៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកមេឃុំល្អាង ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត។

ក្នុងមនោសញ្ចេតនាដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ឯកឧត្តម បានសម្តែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយគ្រួសារនៃសព ចំពោះការបាត់បង់នូវប្តី ឪពុក ឪពុកក្មេក និងជាជីដូនជីទួត ជាទីគោរពស្រឡាញ់បំផុត ដែលកន្លងមកតែងតែបានខិតខំលះបង់ កសាង និងអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងអប់រំទូន្មានកូនចៅឱ្យក្លាយជាធនធានមនុស្សដ៏ឆ្នើមសម្រាប់សង្គមជាតិ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម វ៉ាន់ ដារ៉ា បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកមេឃុំ សូមបានទៅកាន់សុគតិភព និងសោយសុខក្នុងឋានបរមសុខជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០ រៀល ជូនដល់គ្រួសារនៃសពផងដែរ។

បន្ទាប់មក ឯកឧត្តម វ៉ាន់ ដារ៉ា បានអញ្ជើញបន្តជួបសំណេះសំណាល និងនាំយកអំណោយជូនដល់គ្រួសារវីរកងទ័ពចំនួន ២គ្រួសារ នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ធំធេងរបស់កងទ័ពយើងក្នុងការការពារជាតិមាតុភូមិ។

ជាមួយគ្នានេះ ឯកឧត្តមបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ដោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល ក្រមា សៀវភៅ និងថវិកា១០០.០០០រៀលក្នុងមួយគ្រួសារផងដែរ៕