រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចាត់តំណាងនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា)
សម្តេចប្រធានរដ្ឋសភា ចាត់តំណាងនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា)
Prepaired By: NARA1472 ​ Date: (7/27/2026 12:09:38 AM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកជំទាវ ឃួន វិឡាវណ្ណ ទីប្រឹក្សាផ្ទាល់សម្តេចប្រធានរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ ឃួន វិឡាវណ្ណ បានបូជាទៀនធូប និងថ្វាយផ្កាភ្ញីជាកិច្ចរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនអ្នកស្នេហាជាតិ ព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលមានជំនឿលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ។

ទេយ្យទានដែលជាសទ្ធាដ៏ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានប្រគេនចំពោះព្រះសង្ឃគង់ចាំវស្សា នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) រួមមាន៖ ទៀនវស្សា ២ដើម សាដក ៩ ទៀន ១គីឡូ ធូប ១ដុំ ទឹកបរិសុទ្ធ Oral (330ml) ១១កេស ទឹកដោះគោខាប់ ២កេស ត្រីខកំប៉ុង(KTC) ២កេស ទឹកក្រូចកូកាកូឡា(330ml) ១១កេស មីជាតិ (កេសតូច) ២០កេស ប្រេងឆាផ្កាឈូករ័ត្ន ២កេស ប៊ីចេង ២៥គីឡូ អំបិល ២០គីឡូ សាច់ក្រក ១០គីឡូ ទឹកស៊ីអ៊ីវរូបគោ ១០យូរ ទឹកត្រីបង្កងប៉ាក ១០យូរ តែនាគ ៥គីឡូ ស្ករស (២៥គីឡូ) ២បាវ អង្ករផ្កាម្លិះ (៥០គីឡូ) ៥បាវ និងបច្ច័យ ៥.៩៤០.០០០រៀល៕